សិក្ខាសាលា ស្តីពី​ការលើក​កំពស់​ការយល់ដឹង​ពី​បរិបទ​នៃ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ ខេត្តសៀមរាប​

​នា​ថ្ងៃទី ១៨ - ១៩ ខែសីហា ឆ្នាំ ២០១៦ នៅ​ខេត្ត​សៀ​រាប មាន​រៀបចំ​សិក្ខាសាលា  ស្តីពី​ការលើក​កំពស់​ការយល់ ដឹង​ដល់​អ្នកពាក់ព័ន្ធ អំពី​បរិបទ​នៃ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​ក្នុង​ផែនការ​ថ្នាក់ជាតិ ស្ថិតក្រោម​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ឆ្លងដែន ទន្លេសាប (​ប្រទេស​កម្ពុជា​) និង​អាង​ទន្លេ​សុង​ក្លា (​ប្រទេស​ថៃ​) ក្រោម​ការដឹកនាំ​សម្រប សម្រួល​ដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទ​ន្ល​សាប និង​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​នៃ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ។​