សកម្មភាព​ចូលរួម​វេទិកា​គោលនយោបាយ​មេគង្គ​ក្រោម​ស្តីពី​កសិកម្ម បរិស្ថាន និង​ការចិញ្ចឹម​ជិវិត​

នា​ថ្ងៃទី ១១ ដល់​ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៦ ឯកឧត្តម សូ សុ​ភ័​ទ្ទ អគ្គលេខាធិការរង  និង  មន្ត្រី​អគ្គលេខា​ធិ​ដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម “​វេទិកា​គោលនយោបាយ​មេគង្គ​ក្រោម​ស្តីពី កសិកម្ម បរិស្ថាន និង​ការ​ចិញ្ចឹមជីវិត​” ក្រោម​កិច្ចសហការ​រួមគ្នា​រៀបចំ​ដោយ​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​(​វ​បស​អ​-CDRI) គំនិត​ផ្តួចផ្តើម​គោលនយោបាយ​សាធ​រណៈ​មេគង្គ​ក្រោម​(LMPPI) និង​បណ្តាញ​ស្រាវជ្រាវ​មេគង្គ​ប្រកបដោយ​ចីរភាព​(SUMERNET) ដែល​បាន​ប្រព្រឹត្តទៅ​នា​ថ្ងៃទី ១១-១២ ខែសីហា ឆ្នាំ​២០១៦ នៅ​ខេត្តសៀមរាប​។ វេទិកា​នេះ ជា​វេទិកា​ថ្នាក់​តំបន់​ដែលមាន​វាគ្មិន និង​អ្នកសម្របសម្រួល​ជាតិ​អន្តរជាតិ​មកពី​កម្ពុជា វៀតណាម ថៃ ឡាវ នូ​វែ​ស​សេ​ឡង់ និង​អាមេរិក និង​មានការ​ចូលរួម​ពី  វិស័យ​សាធារណៈ អ្នកបច្ចេកទេស សហគមន៍​ស្រាវជ្រាវ អ្នកតាក់តែង​គោលនយោបាយ ដៃគូរ​អភិវឌ្ឍន៍ អង្គការ​ជាតិ និង​អន្តរជាតិ ប្រមាណ​ជាង ១០០ នាក់​។ វេទិកា ផ្តោត​សំខាន់​លើ​ប្រធានបទ​ស្តីពី​កសិកម្ម បរិស្ថាន និង​ការ​ចិញ្ចឹមជីវិត មាន​សារសំខាន់​ដល់​ជីវភាព​រស់នៅ ក៏ដូចជា​ការរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។​