សកម្មភាព​សិក្សា​ស្វែងយល់​ពី​ក​ម្រឹតរ​យល់ដឹង​ពី​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​កិច្ចការពារ​ធនធានធម្មជាតិ ខេត្តកំពង់ឆ្នាំង​

 នា​ថ្ងៃទី ៣ ដល់​ថ្ងៃទី ៦ ខែសីហា ឆ្នាំ​២០១៦ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ បន្ត​ចុះ​សិក្សា ប្រមូល​ទិន្នន័យ ព័ត៌មាន​ពី​ក​ម្រឹត​យល់ដឹង​បទដ្ឋាន​គតិយុត្ត​នានា​របស់​អ្នកពាក់ ព័ន្ធ​កិច្ចការពារ​ធនធានធម្មជាតិ ដើម្បី​ស្វែងយល់​ពី​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត​នានា និង​ពី​កម្រិត​នៃ​ការយល់ដឹង​ន​របស់​អ្នកពាក់ព័ន្ធ លើ​បទដ្ឋាន​គតិយុត្ត​នានា​ក្នង​ការចូលរួម​កិច្ចការ​ការពារ​ធនធាន​ធម្មជាតិ​តំបន់​ជុំវិញ​ទន្លេសាប ។ ការសិក្សា​នេះ ក្រុមការងារ បាន​ជួបពិភាក្សា និង​សម្ភាសន៍​ជាមួយ​អាជ្ញាធរ​ដែនដី និង​ប្រជា​ល​ពលរដ្ឋ​ក្នុង​សហគមន៍​នេសាទ​កំពង់​ក្តារ ឃុំ​កំពង់​កំពង់ត្រឡាច និង​សហគមន៍​នេសាទ​ខ្លា​គ្រហឹម ឃុំ​អំពិល​ទឹក ស្រុក​កំ​ព​អ់​ត្រឡាច ខេត្តកំពង់ឆ្នាំង​។​