ឯកឧត្តម​សាស្ត្រ​ចា​រ្យ លឹម ពុ​យ ដឹកនាំ​គណៈប្រតិភូ​ធ្វើ​ទស្សនៈកិច្ច​ស្វែងយល់​ពី​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​

ក្រុមការងារ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក លឹម ពុ​យ បាន​អមដំណើរ​ជូន​គណៈប្រតិភូ​របស់​អង្គការ​បារាំង AREED (Association Réseau Expert Environnement Développement) ដឹកនាំ​ដោយ​លោកនាយក Gérard BOLOGNINI និង​លោកស្រី Faustine បានមក​ទស្សនៈកិច្ច​នៅ​ប្រទេស​កម្ពុជា​ក្នុង​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​ដើម្បី​ជ្រើសរើស​ទីតាំង​ក្នុងការ​តម្លើង​ស្ថានីយ​ចម្រោះ​ទឹកស្អាត នៅ​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ និង​ស្រុក​រវៀង ខេត្តព្រះវិហារ ចាប់ពី​ថ្ងៃទី 9 ដល់​ថ្ងៃទី 11 ខែកក្កដា ឆ្នាំ 2016 ក្រោយពី​បានទទួល​ការឯកភាព​ពី​ភ្នាក់ងារ​ទឹក​បារាំង Rhine-Meuse ក្នុងការ​អភិវឌ្ឍន៍​លើ​វិស័យ​ទឹកស្អាត​ក្នុង​ផែនការ​សកម្មភាព​រប​ស់​គម្រោង​ស្ទឹងសែន ។ អង្គការ AREED  ត្រូវ​បានទទួល​ការស្វាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ស្រុក និង​ឃុំ ព្រមទាំង​បាន​ចុះ​ពិនិត្យ​លើ​ទីតាំង ហើយ​មាន​ចំណាប់អារម្មណ៍​ក្នុងការ​តម្លើង​ស្ថានីយ​ចម្រោះ​ទឹកស្អាត​នៅ​ឃុំ​ង​ន និង​ឃុំ​ក្លែង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ និង​ឃុំ​រៀបរយ ស្រុក​រវៀង ខេត្តព្រះវិហារ ។​