សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​

​នា​ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ​២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​ថ្នាក់ជាតិ​នៅ​ឃុំ​គោ​កប​ល្ល័​ង្គ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​ក្រោម​អធិបតីភាព  ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​មង្គល​បូរី​។ កិច្ចប្រជុំ​រៀបចំឡើង​គឺ​ក្នុង​គោលបំណង​ស្វែងយល់​អំពី​ស្ថានភាព​ទូទៅ និង​បញ្ហា​ប្រឈម​ផ្សេងៗ​លើ​គ្រប់​វិស័យ​ដែល​កើតមានឡើង​ជាក់ស្តែង នៅក្នុង​ឃុំ​គោ​កប​ល្ល័​ង្គ​។ កម្មវិធី​នៃ​កិច្ចប្រជុំ​ពិភាក្សា​នេះ មានការ​អញ្ជើញ​ចូលរួម​ពី លោក​អភិបាលរង​ស្រុក​មង្គល​បូរី ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ ប្រធានភូមិ តំណាង​លោកគ្រូ អ្នកគ្រូ និង​ប្រធានការិយាល័យ​អប់រំ​ស្រុក​។ ក្រុមការងារ​ក៍បាន​ប​ន្ត​ចុះទៅ​ពិនិត្យមើល​មជ្ឈមណ្ឌល​សិក្សា និង​សកម្មភាព​ស្តារ​អាងទឹក​ទួល​រហាល​ស្ថិតនៅ​មូលដ្ឋាន​នៃ​ឃុំ​គោ​កប​ល្ល័​ង្គ​។