សកម្មភាព​ឯកឧត្តម លឹម ពុ​យ​ដឹកនាំ​មន្ត្រី​បច្ចេកទេស សិក្សា​បរិមាណ​ផល​ចាប់​ត្រី និង​គុណភាព​ទឹក​នៅ​បឹង​ទន្លេ​ឆ្មា​

​ថ្ងៃ ពុធ ១៤ កើត ខែ ស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ ១៤ ខែ សីហា ឆ្នាំ ២០១៩ ឯកឧត្តម​សាស្ត្រ​ចា​រ្យ លឹម ពូត អនុប្រធាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​មន្ត្រី​ក្រុមការងារ​បច្ចេកទេស ចុះ​សិក្សា​ស្ថានភាព​ជាក់ស្តែង​នៅ​ទីតាំង​បឹង​ទន្លេ​ឆ្មា ស្ថិតក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្ត កំពង់ធំ ដោយ​ផ្តោត​សំខាន់​លើ​៖
១/ គុណភាព​ទឹក​
២/ បរិមាណ​ផល​ចាប់​លើ​ធនធាន​ជលផល​តាម​ប្រភេទ​ឧបករណ៍​មង លាន់ លប និង​បរ​
៣/ ស្ថានភាព​ទូទៅ​របស់​ប្រជា​នេសាទ​
៤/ តាមដាន​សំណាក​ធនធាន​ជលផល ។​
​ការងារ​ទាំងអស់នេះ​ជាការ​ត្រៀម​បឋម​លើ​ការងារ​រៀបចំ​ផែនការ​សកម្មភាព​ឆ្នាំ ២០២០ និង​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ ២០២១-២០២៥ ។​