Department admine

ចក្ខុវិស័យ
ចក្ខុវិស័យរួមរបស់នាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ គឺចង់ឱ្យប្រព័ន្ធរដ្ឋបាល និងសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ឆ្លើយតបទៅនឹងទំហំការងារ និងបេសកកម្មរបស់ អ.ទ.ស  សំដៅដល់ការលើក កម្ពស់ការកសាងសមត្ថភាព និងពង្រឹងភាពជាដៃគូរប្រកប ដោយប្រសិទ្ធភាពខ្ពស់ ។
បេសកកម្ម
បេសកកម្មរបស់នាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ សម្របសម្រួល និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូរការងារ ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារ សម្រាប់អាជ្ញាធរទន្លេសាប ។

តួនាទី និងភារកិច្ច

នាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រត្តិការ មានតួនាទី និងភារកិច្ចដូចតទៅ
- ទទួលខុសត្រូវលើសេវាកម្មរដ្ឋបាលទូទៅ និងសម្របសម្រួលការងាររដ្ឋបាល ជូនគ្រប់អង្គភាពនៅក្រោមឪវាទអគ្គលេខាធិការដ្ឋាន នៃ អ.ទ.ស
-ទទួលខុសត្រូវលើការងារសំណុំលិខិត ឯកសារ លិខិតបទដ្ឋានគតិយុត្តិ ឯកសារសម្ងាត់
-ការងារតម្កល់ឯកសារ ពិធីការ សណ្តាប់ធ្នាប់ និងអនាម័យ
-គ្រប់គ្រងឯកសារ និងក្របខ័ណ្ឌមន្ត្រីរាជការ បុគ្គលិក និងរៀបចំបៀវត្សប្រាក់ឧបត្ថផ្សេងៗ
-គ្រប់គ្រងចលនទ្រព្យ អចលនទ្រព្យ សន្និធិសម្ភារ: និងបញ្ជីសារពើភ័ណ្ឌ របស់ អ.ទ.ស
-រៀបចំផែនការបណ្តុះបណ្តាលធនធានមនុស្ស
-រៀនចំគម្រោងផែនការថវិកា សម្ភារ: និងមធ្យោបាលនានារបស់ អ.ទ.ស
-រៀបចំគោនយោបាលយុទ្ធសាស្ត្រ កម្មវិធី និងផែនការសមក្មភាព រយ:ពេលខ្លី មធ្យម និងវែង សម្រាប់បម្រើដល់ការគ្រប់គ្រង
-អភិរក្ស និងអភិវឌ្ឍន៏តំបន់ទន្លេសាប ប្រកបដោយនិរន្តភាព
-តាមដាន វាយតម្លៃប្រសិទ្ធភាបនៃការអនុវត្តផែនការសកម្មភាព
-សម្របសម្រួល សហការជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដីពាក់ព័ន្ធ
-ធ្វើកិច្ចសហប្រត្តិបត្តិការ ជាមួយក្រសួង ដៃគូអភិវឌ្ឍន៏នានា ដើម្បីគៀងគររកជំនួយ
-រៀបចំកិច្ចប្រជុំ ធ្វើរបាយការណ៏ កំណត់ហេតុ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត
-អនុវត្តភារកិច្ចផ្សេងៗទៀត ដែលអគ្គលេខាធិការ អ.ទ.ស ប្រគល់ជូន។