សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​គុណភាព​ទឹក​លើ​ការបញ្ចេញ​កាកសំណល់​រាវ​

​ថ្ងៃ ចន្ទ ៦​រោច ដល់​ថ្ងៃ​ព្រហស្បតិ៍ ៩ រោច ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៥ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​គុណភាព​ទឹក​លើ​ការបញ្ចេញ​កាកសំណល់​រាវ នៅតាម​ដងស្ទឹង​សែន ខេត្តកំពង់ធំ និង​ស្ទឹង​សៀមរាប ខេត្តសៀមរាប និង​បាន​យក​សំណាក​ទឹក​តាម​បណ្តា​ទីតាំង​សំខាន់ៗ ដែល​ត្រូវបាន​បញ្ចេញ​កាកសំណល់​រឹង​-​រាវ តាមរយៈ​លូបង្ហូរទឹក​ស្អុយ​ពី​ទីក្រុង​មក​ស្ទឹង ដើម្បី​ធ្វើការ​វិភាគ​លើ​ប៉ារ៉ាម៉ែត្រ​គុណភាព​ទឹក​សំខាន់ៗ​មួយចំនួន ។​