សន្និសីទ​វិទ្យាសាស្ត្រ​អ​ន្រជាតិ​លើក​ទី​២ និង​កិច្ចប្រជុំ Joint Coordination committee (JCC)
កិច្ចប្រជុំ​ពិនិត្យ​លើ​របាយការណ៍​តាមដាន​ការអនុវត្ត​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ ២០១៧ ក្នុង​ឆមាស​ទី ១
ឯកឧត្តម ហ៊ែ​ល តូ​នី ជំ​នូ​ប​ពិភាក្សា​ញា​រងារ​ជាមួយ​ប្រតិភូ​ក្រុម​ជំនាញការ​អភិរក្ស​ធន​ធាន​ធម្មជាតិ និង​ព្រៃឈើ JICA
ឯក​ឩ​ត្ត​ម សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ប្រតិភូ​ចូលរួម​ការចូលរួម​ប្រជុំ​គណៈកម្មការ​គ្រប់គ្រង​អាង​ទន្លេ នៅ​ប្រទេស​បារាំង
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ទទួល​ជំ​នូ​ប​ពិគ្រោះ​យោ​លប​ល់​ជាមួយ​ប្រតិភូ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​អាស៊ាន​-​ចិន​(China-ASEAN Environmental Cooperation Center)
សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​ពិនិត្យ​តាមដាន និង​វាយតម្លៃ​គម្រោង​កិច្ចសហប្រតិបត្តិការ​ផែ្អ​កលើ ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ IWRM រវាង​បឹង​ទន្លេសាប (​កម្ពុជា​) និង​អាង​សុង​ក្លា
សកម្មភាព​ថ្នាក់ដឹកនាំ អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ថានីយ៍​ផលិត​ទឹកស្អាត នៅ​ឃុំ​ថ្មី ខេត្តព្រះវិហារ​
កិច្ចប្រជុំ​វាយតម្លៃ​សកម្មភាព​ការងារ​ឆ្នាំ ២០១៦ និង​ការធ្វើ​បច្ចុប្បន្នភាព​ផែនការ​សកម្មភាព​ឆ្នាំ ២០១៧ របស់​អាជ្ញាធរ​ទន្លេសាប​
ឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ បានអញ្ជើញចូលរួមកិច្ចប្រជុំការងារដើម្បីពិនិត្យ និងវាយតម្លៃលើសារពើភ័ណ្ឌប្រព័ន្ធធារាសាស្ត្រ (CISIS)
ឯកឧត្តម លឹម គានហោ ដឹកនាំប្រជុំត្រួតពិនិត្យ វាយតម្លៃការងារដែលបានអនុវត្តកន្លងមក និងការត្រៀមលក្ខណៈសម្រាប់អនុវត្តនាពេលខាងមុខ

Search

Publication

Magazine N6 Semester2 2015

Tonle Sap Authority Strategic Plan 2016-2020

Action Plan 2016 General Secretariat of Tonle sap Authority

មើលបន្ថែមទៀត... »

Calendar

September 2017
S M T W T F S
1 2
3 4 5 6 7 8 9
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30

Greeting

TSA background

 

ដោយ​ទទួលស្គាល់​ពី​សារៈសំខាន់ ពី​អត្ថប្រយោជន៍​ខាង​ផ្នែក​សេដ្ឋកិច្ច និង​បរិស្ថាន​ ចំពោះ​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា បឹង​ទន្លេសាប​ត្រូវបាន​កំណត់ដោយ​ព្រះរាជក្រឹត្យ​នា​ខែវិច្ឆិកា ឆ្នាំ ១៩៩៣ ថា​ជា​តំបន់​ការពារ​ការប្រើប្រាស់​ចម្រុះ ( Multiple-Use Protected Area ) ។​

​បន្ទាប់មក​នៅ​ឆ្នាំ ១៩៩៧ អង្គការសហប្រជាជាតិ​សម្រាប់​ការអប់រំ​វិទ្យាសាស្ត្រ និង​វប្បធម៌ ( UNESCO) បានទទួល​ស្គា​ល់ពី​អត្ថប្រយោជន៍​របស់​បឹង​ទន្លេសាប ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ ហើយ​បានប្រកាស​ជា​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ដែល​ត្រូវ​បានកំណត់​ជា​ផ្លូវការ​ដោយ​ព្រះរាជក្រឹត្យ លេខ នស​/​រកត​/០៤០១/០៧០ ចុះ​ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១១ ស្តីពី​ការបង្កើត និង​ការគ្រប់គ្រង​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ។​រាជរដ្ឋាភិបាល​កម្ពុជា បានរៀបចំ​បង្កើតឡើង​នូវ​គំនិត​ផ្តួចផ្តើម​បឹង​ទន្លេសាប ( Tonle Sap Initiative ) នៅ​ឆ្នាំ ២០០២ ដែលជា ទឡ្ហី​ករ​ណ៏​ដ៏​ល្អប្រសើរ​សម្រាប់​បង្ហាញ​ពី​ការអភិវឌ្ឍ​នូវ​យុទ្ធសាស្ត្រ គ្រប់បែប​វិស័យ​គ្របដណ្តប់ ( Sector wide approach ) ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន ដែល​អាស្រ័យ​នៅតាម​ដង​ទន្លេសាប​តាមរយៈ​យុទ្ធសាស្ត្រ​គាំពារ​ជនក្រីក្រ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ។​ដើម្បី​លើកកម្ពស់ និង​ជំរុញ​ប្រសិទ្ធិភាព​ដំណើរការ​ការងារ​គំនិត​ផ្តួចផ្តើម​បឹង​ទន្លេសាប រាជរដ្ឋាភិបាល​កម្ពុជា​បានរៀបចំ​នូវ វេទិកា​ជាតិ ស្តីពី “​កម្រង​គម្រោង​អភិរក្ស និង​អភិវឌ្ឍន៍​បឹង​ទន្លេសាប​” កាលពី​ថ្ងៃទី ០៥-០៦ ខែមីនា ឆ្នាំ ២០០៧ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​ដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្នុង​ពិធី​បើក​វេទិកា​ជាតិ សម្តេចនាយក​រដ្ឋមន្ត្រី បានស្នើ​សុំឱ្យ​វេទិកា ពិភាក្សា​ទៅលើ​លី​ទ្ធ​ភាព​បង្កើត “​អាជ្ញាធរ​ទន្លេសាប​” ឬ​“​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ទន្លេសាប​” ក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់​រាជរដ្ឋាភិបាល ។​ស្តែង​ចេញពី​លទ្ធផល​នៃ​វេទិកា​ជាតិ​ស្តីពី កម្រង​គម្រោង​អភិរក្ស និង​អភិវឌ្ឍន៍​បឹង​ទន្លេសាប រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច បង្កើត “​អាជ្ញាធរ​អាង​ទន្លេសាប​” តាម​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៩០៧/៤១២ ចុះ​ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០០៧ ។ ក៏ប៉ុន្តែ ដោយ​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្តែង និង​ការ​ប្រឈម​នានា រាជរដ្ឋាភិបាល ក៏បាន​ធ្វើកំណែទម្រង់​ជាបន្ទាន់​មួយ​ទៅលើ​រចនា សម្ព័ន្ធ​គ្រប់គ្រង តួនាទី ភារកិច្ច ក៏ដូចជា​ដែន​សមត្ថកិច្ច​របស់​អា​ជ្ញា​ធ​រអាង​ទន្លេសាប ។ តាមរយៈ​កំណែទម្រង់​នេះ “​អាជ្ញាធរ ទន្លេសាប​” ក៏​ត្រូវបាន​បង្កើតឡើង​តាម​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៦០៩/៧០៥ ចុះ​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០០៩ និង​បានធ្វើ​ការកែសម្រួល​ទៅលើ​មាត្រា​មួយចំនួន តាម​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៣១០/២៥៨ ស្តីពី​ការកែសម្រួល​មាត្រា ៣ មាត្រា ៥ មាត្រា ៦ មាត្រា ៩ មាត្រា ១០ និង​មាត្រា ១២ នៃ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦០៩/៧០៥ ចុះ​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០០៩ ។​អាជ្ញាធរ​ទន្លេសាប គឺជា​អង្គភាព​ថ្នាក់ជាតិ​មួយ និង​ជា​សេនាធិការ​ផ្ទាល់​ឱ្យ​រាជរដ្ឋាភិបាល ។ បេសកកម្ម​ស្នូល​របស់​អាជ្ញាធរ ទន្លេសាប គឺ​ដើរតួនាទី​ជា​អង្គភាព​សិក្សា ស្រាវជ្រាវ តាមដាន និង​វាយតម្លៃ​អំពី​សក្តានុពល​សេដ្ឋកិច្ច សង្គមកិច្ច និង​ធនធានធម្មជាតិ នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ និង​ជា​អ្នករៀបចំ​បង្កើតឡើង​នូវ​ផែនទី បង្ហាញផ្លូវ ទស្សនវិស័យ គោលនយោបាយ យុទ្ធសាស្ត្រ សម្រាប់​ដាក់ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជណាចក្រ​កម្ពុជា ពិនិត្យ និង​សម្រេច ។ ប៉ុន្តែ អាជ្ញាធរ​ទន្លេសាប​ក៏​នឹង​ក្លាយខ្លួនជា​ប្រតិបត្តិ​ករ​ផងដែរ នៅពេល​ទទួលបាន​នូវ​បទបញ្ជា​ផ្ទា​ល់ពី​ប្រមុខ​រាជរដ្ឋាភិបាល ។​

ការបង្កើត​អាជ្ញាធរ​ទន្លេសាប មាន​គោលបំណង​ដូចខាងក្រោម ៖
-សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​
-លើកកម្ពស់​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គមកិច្ច ដែលជា​ទិសដៅ​អាទិភាព​ដើម្បី​លើកកម្ពស់​សុខមាលភាព​សង្គម និង​ប្រជាជន​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​
-លើកកម្ពស់​កិច្ចការ​ការពារ និង​ថែរក្សា​ធនធានធម្មជាតិ និង​បរិស្ថាន ដែលជា​ទិសដៅ​អាទិភាព​ដើម្បី​ធានា​ដល់​គុណភាព​ធនធានធម្មជាតិ និង​បរិស្ថាន​
-ដើរតួនាទី​ជា​អ្នកសម្របសម្រួល​រាល់​គម្រោង​ដែល​បាន និង​កំពុង​អនុវត្ត​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​។​

​ស្របតាម​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៦០៩/៧០៥ ចុះ​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០០៩ ដែល​បានកំណត់​បេសកកម្ម របស់​អាជ្ញាធរ​ទន្លេសាប ក្នុងការ​សម្របសម្រួល​សម្រាប់​ការគ្រប់គ្រង​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់ ពាក់ព័ន្ធ អាជ្ញាធរ​ទន្លេសាប បានរៀបចំ​កិច្ចប្រជុំពេញអង្គ​លើក​ទី ១ នៅ​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០០៩ ក្រោម​អធិបតីភាព​

​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ដោយមាន​ការអញ្ជើញ​ចូល រួម​ពី​សមាជិក​របស់​អាជ្ញាធ​រ​ទន្លេសាប ដែលជា​ថ្នាក់ដឹកនាំ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​អភិបាលខេត្ត​ទាំង ០៨ ជុំវិញ​បឹង​ទន្លេសាប ។​


Chairman

Declaration/Press Releases

Announcement Weather on 13  september  2017
(more detail)

Announcement Weather on 16  august  2017
(more detail)

View more... »

weather

See 10-Day Forecast
© HotelsCombined.com

Connect with us

រក្សាសិទ្ធដោយ @2011 អាជ្ញាធរទន្លេសាប
អគារលេខៈ ៣៦៤, មហាវិថី ព្រះមុនីវង្ស, សង្កាត់ ផ្សារដើមថ្កូវ, ខណ្ឌ ចំការមន, រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ ០២៣ ៧២៧ ៤៥៤ / ០២៣ ៧២៧ ៤៥៨, ទូរសារលេខៈ ០២៣ ៧២៧ ៤៥៤
អ៊ីម៉ែល: info[@]tonlesap.gov.kh / វេសាយ: www.tonlesap.gov.kh.
រៀបចំដោយ IT Team
Copyright © 2011 Tonle Sap Authority. All Rights Reserved.
Address: 364, Monivong blvd., S/K. Phsar Daerm Thkov,
Khan Chamkar Mon, Phnom Penh, CAMBODIA.
Phone/Fax: 855-23 72 74 54 / E-mail: info[@]tonlesap.gov.kh
Web Site: www.tonlesap.gov.kh. Developed and Designed by IT Team